“ចំណេះដឹង ក្ដីស្រលាញ់ និងស្នាមញញឹមកើតចេញពីការឪ្យតម្លៃលើការងារស្ម័គ្រចិត្តរបស់យើងទាំងអស់គ្នា”
ប្អូនស្រី ម៉ន
ស្រីតូច ជាអនុប្រធាន ក្លឹបយុវជនសាមគ្គី ឃុំ កំពង់ចាម (ភូមិទន្សោងធ្លាក់)
ក្នុងនាមជាអនុប្រធានក្លឹបយុវជនអស់រយៈពេល
៣ឆ្នាំ ប្អូនស្រី ម៉ន ស្រីតូច
បាននិងកំពុងរួមចំណែកយ៉ាងសកម្មក្នុងការជួយដល់ការសិក្សារបស់កុមារតូចៗនៅក្នុងសហគមន៍ជនបទរបស់ប្អូនក្នុងខេត្តក្រចេះ។
ប្អូនស្រី ម៉ន ស្រីតូច អាយុ១១ ឆ្នាំ រៀនថ្នាក់ទី៧ សព្វថ្ងៃប្អូនរស់ក្នុងភូមិទន្សោងធ្លាក់
ឃុំកំពង់ចាម ស្រុកសំបូរ ខេត្តក្រចេះ។ ស្រីតូចបានចាប់ផ្តើមចូលរួមជាយុវជនស្ម័គ្រចិត្តជាមួយគ្រូស្ម័គ្រចិត្តយុវតារាកម្ពុជាដែលបានមកបំពេញការងារនៅក្នុងសហគមន៍របស់ប្អូន។
បន្ទាប់មកនាងក៏បានជ្រើសតំាងជាអនុប្រធាន ក្លឹបយុវជនសាមគ្គី ឃុំ កំពង់ចាម
(ភូមិទន្សោងធ្លាក់) នៅឆ្នាំ ២០១៦។ ក្នុងតួនាទីជាប្រធានក្លឹប និងដែលមានការចង្អុរបង្ហាញនិងណែនាំពីអ្នកស្ម័គ្រចិត្តយុវតារាកម្ពុជា
ប្អូនស្រី ស្រីតូច បានខិតខំប្រឹងប្រែង
និងមានឆន្ទៈមុះមុតក្នុងការដឹកនាំសមាជិករបស់ខ្លួនដើម្បីរៀបចំផែនការសកម្មភាពនៅក្នុងសហគមន៍ដើម្បីគៀងគរ
និងជួយដល់កុមារតូចៗដែលរៀនខ្សោយ និង បោះបង់ការសិក្សា
ពោលគឺប្អូនស្រីបានដឹកនំាការធ្វើអំណាតាមភូមិ
ដើម្បីពង្រឹងសមត្ថភាពរបស់កុមារឲ្យគាត់អានបានប្រសើរជាងមុន សរសេរបាន
និងធ្វើអោយពួកគាត់មានភាពក្លាហាន។ លើសពីនេះ ស្រីតូច និងសមាជិកដែលជាគ្រូតូច
បានបង្កើតថ្នាក់បំប៉ននៅជិតផ្ទះកុមារគោលដៅដើម្បីបង្រៀនទៅដល់កុមារៗ
និងបានចុះសួរសុខទុក្ខកុមារគោលដៅនៅតាមផ្ទះ ដើម្បីលើកទឹកចិត្តកុមារនិងសុំឪពុកម្តាយរបស់កុមារដើម្បីអោយកូនរបស់គាត់មកចូលរួមរៀនក្នុងថ្នាក់បំប៉ន
និងការធ្វើអំណានជាមួយក្លឹបយុវជន។ តាមរយៈការងារស្ម័គ្រចិត្តនៅក្នុងសហគមន៍ ស្រីតូចគឺពិតជាស្រលាញ់និងពេញចិត្តនិងការងាររបស់ប្អូនជាខ្លាំង
ពីព្រោះវាពិតជាបានរួមចំណែកយ៉ាងសំខាន់ក្នុងការជួយដល់ការសិក្សារបស់កុមារ។ ស្រីតូចបានឡើងថា
“ចំណេះដឹង ក្ដីស្រលាញ់ និងស្នាមញញឹមកើតចេញពីការឪ្យតម្លៃលើការងារស្ម័គ្រចិត្តរបស់យើងទាំងអស់គ្នា”។ ជាងនេះទៅទៀតវាបានរួមចំណែកកាត់បន្ថយអត្រាត្រួតថ្នាក់នៅសាលារដ្ឋនៅកម្រិតបឋមសិក្សា។
ក្រៅអំពីការរួមចំណែកដល់សហគមន៍របស់ប្អូន
ស្រីតូចក៏បានបញ្ជាក់អំពីតម្លៃរបស់ការងារស្ម័គ្រចិត្តនេះ វាពិតជាបានជួយដល់ប្អូនស្រីឲ្យមាន
ភាពក្លាហាន ភាពដឹកនំាល្អ ចេះចែករំលែកចំណេះដឹង ក៏ដូចជាបានពង្រឹងនូវសមត្ថភាពទំាងការសរសេរនិងទំនាក់ទំនងរបស់ប្អូនស្រី។
Comments
Post a Comment