Posts

Showing posts from July, 2019
Image
កុមារា រ៉ា សារឹទ្ធ ជាសិស្សថ្នាក់ទី៥ខ នៃសាលាបឋមសិក្សអង់ឃ្លាំ និងជាគ្រូតូចស្ម័គ្រចិត្តដែលបានបើកថ្នាក់បំប៉នបន្ថែមលើមុខវិជ្ជាភាសាខ្មែរ ខ្ញុំបាទឈ្មោះ រ៉ា សារឹទ្ធ អាយុ១៣ ឆ្នាំ រៀនថ្នាក់ទី ៥ខ នៃសាលាបឋមសិក្សាអង់ឃ្លាំ ស្ថិតក្នុងភូមិ អង់ឃ្លំា ឃុំប្រឡាយ ស្រុកស្ទោង ខេត្តកំពង់ធំ។ ខ្ញុំគឺជាគ្រូតូចស្ម័គ្រចិត្តរបស់ក្លឹបកុមារនៃស្នាមញញឹម។ ខ្ញុំចង់ឃើញសិស្សរបស់ខ្ញុំស្គាល់តួរអក្សរបានទំាងអស់ ចេះអាន ចេះសរសេរ នឹងបានឡើងថ្នាក់គ្រប់ៗគ្នា។ ម្យ៉ាងទៀតខ្ញុំក៏រំពឹងថា ខ្ញុំអាចអភិវឌ្ឍន៍ខ្លួនឯង តាមរយៈបទពិសោធន៍បង្រៀនមួយនេះ។ ទៅថ្ងៃខាងមុខ ខ្ញុំចង់ឃើញមនុស្សនៅក្នុងសហគមន៍របស់ខ្ញុំ​ទទួលបានការអប់រំខ្ពស់។ ខ្ញុំចង់ក្លាយជា​គ្រូបង្រៀនម្នាក់នៅពេលអនាគត។