កុមារា រ៉ា សារឹទ្ធ ជាសិស្សថ្នាក់ទី៥ខ
នៃសាលាបឋមសិក្សអង់ឃ្លាំ
និងជាគ្រូតូចស្ម័គ្រចិត្តដែលបានបើកថ្នាក់បំប៉នបន្ថែមលើមុខវិជ្ជាភាសាខ្មែរ
ខ្ញុំបាទឈ្មោះ រ៉ា សារឹទ្ធ អាយុ១៣ ឆ្នាំ
រៀនថ្នាក់ទី ៥ខ នៃសាលាបឋមសិក្សាអង់ឃ្លាំ ស្ថិតក្នុងភូមិ អង់ឃ្លំា ឃុំប្រឡាយ
ស្រុកស្ទោង ខេត្តកំពង់ធំ។ ខ្ញុំគឺជាគ្រូតូចស្ម័គ្រចិត្តរបស់ក្លឹបកុមារនៃស្នាមញញឹម។
ខ្ញុំចង់ឃើញសិស្សរបស់ខ្ញុំស្គាល់តួរអក្សរបានទំាងអស់
ចេះអាន ចេះសរសេរ នឹងបានឡើងថ្នាក់គ្រប់ៗគ្នា។ ម្យ៉ាងទៀតខ្ញុំក៏រំពឹងថា ខ្ញុំអាចអភិវឌ្ឍន៍ខ្លួនឯង
តាមរយៈបទពិសោធន៍បង្រៀនមួយនេះ។




Comments
Post a Comment