Posts

Showing posts from February, 2023

ឱកាសក្លាយជាអ្នកស្ម័គ្រចិត្ត របស់អង្គការយុវតារាកម្ពុជា!

បើកទទួលពាក្យក្លាយជាអ្នកស្ម័គ្រចិត្តយុវតារា​ ២០២៤! យុវតារាកម្ពុជា ជាអង្គការមិនរកប្រាក់ចំណូល ដែលធ្វើការលើកកម្ពស់វិស័យអប់រំ អភិវឌ្ឍយុវជន និងសហគមន៍ តាមរយៈសេវាកម្មស័្មគ្រចិត្ត​។ បច្ចុប្បន្ន យុវតារាកម្ពុជា ត្រូវការជ្រើសរើសអ្នក​ស្ម័គ្រចិត្ត​ចំនួនយ៉ាងតិច​ ១០​នាក់ ដើម្បី​ទៅបំពេញសេវាកម្មស្ម័គ្រចិត្តនៅ​ខេត្ត​ក្រចេះ កំពង់ធំ ព្រៃវែង និងស្វាយរៀង រយៈពេលពី៩ ទៅ ១២ ខែ។​ ការទទួលខុសត្រូវ៖ ធ្វើការសិក្សាប៉ាន់ប្រមាណតម្រូវការសហគមន៍តាមរយៈលំហាត់ផែនទីសហគមន៍ រៀបចំបង្កើត ឬពង្រឹងក្លឹបយុវជនក្នុងសហគមន៍ ដំណើរការ/ពង្រឹង ថ្នាក់បំប៉ន បណ្ណាល័យចល័ត និងដឹកនាំយុទ្ធនាការសហគមន៍ គាំទ្រ និងជំរុញឱ្យមានការចូលរួមរបស់យុវជន និងកុមារ​ដើម្បីសកម្មភាពអភិវឌ្ឍន៍សង្គម ធ្វើរបាយការណ៍ និងផែនការប្រចាំខែមកអង្គការយុវតារា​ និងដៃគូសហគមន៍ បង្កើតទំនាក់ទំនងយ៉ាងមានប្រសិទ្ធិភាពជាមួយតំណាងសហគមន៍ និងអង្គការយុវតារាកម្ពុជា បំផុសឱ្យមានស្មារតីពលរដ្ឋ និងការទទួលខុសត្រូវតាមរយៈការដើរតួធ្វើជាគំរូល្អ លក្ខណៈសម្បត្តិ៖ គោរពដល់វប្បធម៌ ទំនៀមទម្លាប់ និងតម្លៃផ្សេងៗរបស់សហគមន៍ បញ្ចប់ថ្នាក់បរិញ្ញាបត្ររង បរិញ្ញាបត្រគ្រប់មុខជំនាញ អាយុចន្លោះពី ២០-៣០ឆ្នាំ ឱ្យតម្លៃលើការងារស្ម័គ្រ...