ឱកាសក្លាយជាអ្នកស្ម័គ្រចិត្ត របស់អង្គការយុវតារាកម្ពុជា!


បើកទទួលពាក្យក្លាយជាអ្នកស្ម័គ្រចិត្តយុវតារា​ ២០២៤!

យុវតារាកម្ពុជា ជាអង្គការមិនរកប្រាក់ចំណូល ដែលធ្វើការលើកកម្ពស់វិស័យអប់រំ អភិវឌ្ឍយុវជន និងសហគមន៍ តាមរយៈសេវាកម្មស័្មគ្រចិត្ត​។ បច្ចុប្បន្ន យុវតារាកម្ពុជា ត្រូវការជ្រើសរើសអ្នក​ស្ម័គ្រចិត្ត​ចំនួនយ៉ាងតិច​ ១០​នាក់ ដើម្បី​ទៅបំពេញសេវាកម្មស្ម័គ្រចិត្តនៅ​ខេត្ត​ក្រចេះ កំពង់ធំ ព្រៃវែង និងស្វាយរៀង រយៈពេលពី៩ ទៅ ១២ ខែ។​

ការទទួលខុសត្រូវ៖

  • ធ្វើការសិក្សាប៉ាន់ប្រមាណតម្រូវការសហគមន៍តាមរយៈលំហាត់ផែនទីសហគមន៍
  • រៀបចំបង្កើត ឬពង្រឹងក្លឹបយុវជនក្នុងសហគមន៍
  • ដំណើរការ/ពង្រឹង ថ្នាក់បំប៉ន បណ្ណាល័យចល័ត និងដឹកនាំយុទ្ធនាការសហគមន៍
  • គាំទ្រ និងជំរុញឱ្យមានការចូលរួមរបស់យុវជន និងកុមារ​ដើម្បីសកម្មភាពអភិវឌ្ឍន៍សង្គម
  • ធ្វើរបាយការណ៍ និងផែនការប្រចាំខែមកអង្គការយុវតារា​ និងដៃគូសហគមន៍
  • បង្កើតទំនាក់ទំនងយ៉ាងមានប្រសិទ្ធិភាពជាមួយតំណាងសហគមន៍ និងអង្គការយុវតារាកម្ពុជា
  • បំផុសឱ្យមានស្មារតីពលរដ្ឋ និងការទទួលខុសត្រូវតាមរយៈការដើរតួធ្វើជាគំរូល្អ

លក្ខណៈសម្បត្តិ៖

  • គោរពដល់វប្បធម៌ ទំនៀមទម្លាប់ និងតម្លៃផ្សេងៗរបស់សហគមន៍
  • បញ្ចប់ថ្នាក់បរិញ្ញាបត្ររង បរិញ្ញាបត្រគ្រប់មុខជំនាញ
  • អាយុចន្លោះពី ២០-៣០ឆ្នាំ
  • ឱ្យតម្លៃលើការងារស្ម័គ្រចិត្ត
  • មានឆន្ទៈរស់នៅក្នុងសហគមន៍ជនបទ និងបំពេញសេវាកម្មស្ម័គ្រចិត្តរយៈពេលពី៩ ទៅ ១២ខែ
  • មានឆន្ទៈក្នុងការបំពេញការងារជាក្រុម និងរៀនសូត្រនូវចំណេះដឹងថ្មីៗ
  • មានភាពបត់បែន បើកចិត្តទូលាយ និងមានគំនិតច្នៃប្រដិត្ឋ

អត្ថប្រយោជន៍ទទួលបាន៖

  • ប្រាក់ឧបត្ថម្ភប្រចាំខែចំនួន ២១០ ដុល្លារ
  • វគ្គបណ្តុះបណ្តាល (មុនសេវាកម្ម វគ្គបណ្តុះបណ្តាលបន្ថែម និងវគ្គបណ្តុះបណ្តាលចុងបញ្ចប់សេវាកម្ម)
  • ប្រាក់ឧបត្ថម្ភក្នុងការធ្វើដំណើរ
  • មានធានារ៉ាប់រងលើសុខភាព និងគ្រោះថ្នាក់កំឡុងពេលបំពេញការងារ
  • ឱកាសក្នុងការទទួលបានបទពិសោធន៍ជាក់ស្តែងក្នុងការអនុវត្តគម្រោង
  • ពង្រឹងភាពជាអ្នកដឹកនាំ ការសរសេររបាយការណ៍ ការធ្វើការងារជាក្រុម ការទំនាក់ទំនង និងជំនាញក្នុងការដោះស្រាយបញ្ហា
  • ទទួលបានអាហារូបករណ៍ ១០០% សិក្សាភាសាអង់គ្លេសនៅសាលា ACE ក្រោយបញ្ចប់សេវាកម្ម
  • សញ្ញាបត្របញ្ជាក់ពីបទពិសោធការងារ
  • ទទួលបានកញ្ចប់ថវិកាចំនួន (២០០ ដុល្លារ) ក្រោយបញ្ចប់សេវាកម្ម
  • ទទួលបានឱកាសហ្វឹកហាត់ការងារផ្នែកកសិកម្មនៅសហរដ្ឋអាមេរិក (HAWAII) ក្រោយបញ្ចប់សេវាកម្ម
  • ទទួលបានឱកាសការងារស្ម័គ្រចិត្តនៅប្រទេសបារាំងតាមរយៈអង្គការហ្វ្រង់វ៉ូឡុងទែរ (France Volontaires)។

ដើម្បីដាក់ពាក្យ

  • បេក្ខជនដែលចាប់អារម្មណ៍ សូមទាញយកទម្រង់ពាក្យស្នើសុំតាមរយៈតំណរភ្ជាប់នេ៖ https://shorturl.at/qsHVZ ដើម្បីយកទៅបំពេញ ហើយផ្ញើមកកាន់អ៊ីម៉ែល៖ admin@youthstarcambodia.org ឬយកមកដាក់នៅទីតាំងការិយាល័យអង្គការយុវតារាផ្ទាល់ ឬផ្ញើមកកាន់តេលេក្រាមលេខ៖ +855 96 263 0966
  • អាសយដ្ឋាន៖ ផ្ទះលេខ៦៤ ផ្លូវ៤៣០ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ
  • ទូរស័ព្ទលេខ៖ ០២៣​ ៩០០ ១៦២​ / ០៨១ ៤២៤ ៧៩៩ / ០៩៦ ៣២២ ៦៦ ៥៥ / ០៩៦​ ២៦៣ ០៩ ៦៦ ​/ ០៩៧ ៨១៨ ៧២ ៧៥

Comments

Popular posts from this blog