ឳកាសថ្មីនៃក្តីសង្ឃឹម កុមារី ផាន់ ឃា
ដោយអ្នកស្ម័គ្រចិត្តយុវតារាក្នុងខេត្តកំពង់ធំ
លោក ជួង សុជា
លោក ជួង សុជា
សុជា បានជួបជាមួយនឹង
កុមារី ផាន ឃា នៅខែសីហា ឆ្នាំ២០១៧។ ឃា កើតក្នុងឆ្នាំ ២០០៥ ហើយនាងកាលពីនាងមានអាយុ១០ឆ្នាំ។ ឃា រស់នៅជាមួយ
គ្រួសារនិងប្អូនប្រុសម្នាក់ដែលឋិតក្នុង
ភូមិជះ ឃុំព្រះដំរី ស្រុកស្ទោង ខេត្តកំពង់ធំ។ នៅអាយុ១២ឆ្នាំ នាងបានចំណាកស្រុកទៅធ្វើការនៅប្រទេសថៃដើម្បីជួយរកថវិកាមកផ្គត់ផ្គង់គ្រួសារ។ ថ្ងៃដំបូងដែលសូជាបានជួបនាង នាងបានរៀបរាប់ថា
នាងចង់ចូលរៀនវិញ
ក៏ប៉ុន្តែនាងព្រួយបារម្ភជាខ្លាចអានមិនបានល្អ ខ្លាចគ្រូ និងខ្មាសអៀនមិត្តភក្តិរបស់នាងណាស់។
សូជា
បានចាប់ផ្តើដោយមានទំនុកចិត្តថានិងប្រឹងប្រែងចំណាយពេលពន្យល់ណែនាំនាងអំពីតម្លៃនៃការសិក្សានិងធ្វើឲ្យនាងមានទំនុកចិត្តក្នុងការចូលរៀនឡើងវិញ។ សៀវភៅដំបូងដែលសូជាសរសេរដើម្បីឲ្យ ឃា អានមានចំណងជើងថា “ខ្ញុំអាន
ខ្ញុំចេះ ខ្ញុំគិត ខ្ញុំមានបញ្ញា”
ដែលសៀវភៅនោះនិយាយអំពីតម្លៃនៃការអាន ថែមទាំងការកសាងបុគ្គលិកលក្ខណៈល្អនិងឈ្លាសវៃ។
សូជាក៏បានពឹងប្អូនស្រី ផាន ផាន់ណា
ជាសមាជិកក្លិបម្នាក់ដែលនៅផ្ទះក្បែររបស់ ឃា
ឲ្យជួយនាងក្នុងការអានសៀវភៅនោះ។ មិនដល់ពីរសប្តាហ៍ផង
នាងក៏អានវារហូតដល់ចប់ ហើយនាងក៏ចាប់ផ្តើមបង្ហាញពីឆន្ទៈក្នុងការចូលរៀនឡើងវិញ។ ដោយឃើញភាពរីកចំរើនរបស់នាង
សូជាក៏បានឲ្យនាងអានសៀវភៅមួយក្បាលទៀត ដែលមានឈ្មោះថា
“ក្ដីសុបិននៃដង្កូវ”។ នាងបានព្យាយាមអានរហូតរាល់ពេលទំនេរពីកិច្ចការផ្ទះ និងមើលប្អូនតូច។ ក្រៅពីការចូលចិត្តអានសៀវភៅ
ឃាក៏បានចូលរួមក្នុងសកម្មភាពផ្សេងៗរបស់ក្លឹបយុវជន។ ដោយសារការយកចិត្តទុកដាក់ពីសំណាក់អ្នកស្ម័គ្រចិត្តយុវតារា
រួមទាំងសមាជិកក្លឹបយុវជនក្នុងការជម្រុញនិងជ្រោមជ្រែងឲ្យឃា បានចូលរៀនវិញ។ ជាលទ្ធផល
ឃាបានចូលរៀនវិញក្នុងថ្នាក់ទី ៦ ហើយនាងបានកែប្រែជាច្រើនបន្ទាប់ពីនាងបានចូលរៀនវិញ។
នាងបានបង្ហាញចាប់អារម្មណ៍ថា ខ្លួនគេចូលចិត្តមុខវិជ្ជាភាសាខ្មែរខ្លាំងជាងគេ។
នាងក្លាយជាក្មេងដែលចិត្តលេងសប្បាយជាមិត្តភក្តិ
និងមានទំនាក់ទំនងល្អទៀតផង។
ឪពុករបស់នាងពិតជាសប្បាយចិត្តណាស់ ដែលឃើញកូនរបស់គាត់មករៀនបានទៀងទាត់ និងខិតខំប្រឹងរៀនបែបនេះ។
ចំណែកឯគ្រូបន្ទុករបស់ថ្នាក់របស់គេវិញគឺលោកគ្រូ ម៉ី សុម៉េង គាត់និយាយថា
ឃាមានការសិក្សាល្អដូចក្មេងដទៃទៀតដែរ ថ្វីត្បិតនាងឈប់រៀនកាលពីថ្នាក់ទី៥ក៏ដោយ។ ឃា បានក្លាយជាក្មេង
ដែលមានក្ដីសង្ឃឹមឡើងវិញ និងចេះដាក់គោលដៅសម្រាប់ខ្លួនឯងទៀតផង
ដោយនាងបានតាំងចិត្តថា នឹងធ្វើជាគ្រូបង្រៀនភាសាខ្មែរនៅថ្ងៃអនាគត។ នាងពិតជាគំរូរល្អសម្រាប់ក្មេងៗទៀតដែលបានបោះការសិក្សានៅក្នុងសហគមន៍របស់នាង។
ក្នុងនាមជាអ្នកស្ម័គ្រចិត្តយុវតារា
សូជាពិតជាមានក្តីរំភើបក្រែលែងដែលបានឃើញការផ្លាស់ប្តូដ៏ល្អប្រសើរបែបនេះ។

Comments
Post a Comment