រឿងរ៉ាវនៃការផ្លាស់ប្តូររបស់ក្មេងស្រីម្នាក់
«ខ្ញុំនៅពេលនេះ»
សរសេរដោយអ្នកស្ម័គ្រចិត្តយុវតារាក្រុមទី ២៧ ក្នុងខេត្តកំពង់ធំ
កញ្ញា អឿ សុទ្ធាសុវឌ្ឍន៍
កញ្ញា អឿ សុទ្ធាសុវឌ្ឍន៍
ប្រុក លីដូ
ជាឈ្មោះរបស់ក្មេងស្រីវ័យ១២ឆ្នាំម្នាក់។ នាងមានមាឌតូចល្អិត សម្បុរស្រអែម
សម្លេងតូចឆ្មារយ៉ាងពីរោះ និងមានស្នាមញញឹមជានិច្ច។ ខ្ញុំបានជួបនាងដំបូងគឺនៅពេលដែលខ្ញុំកំពុងជិះកង់តាមផ្លូវទៅសាលា
នាងបានរត់មករកខ្ញុំនឹងបានហៅខ្ញុំឲ្យឈប់ នាងតូចបានសួរខ្ញុំថា
«តើខ្ញុំអាចសុំរៀនជាមួយអ្នកគ្រូផងបានទេ?»។ បន្ទាប់ពីបានចប់ម៉ោងរៀន
ខ្ញុំបានសួរនាំព័ត៍មានខ្លះៗពីនាង។ បន្ទាប់ពីបានជួបគ្នាក្នុងថ្នាក់បំប៉នប៉ុន្មានដងល្ងាចមួយខ្ញុំបានទៅជួបក្រុមគ្រួសាររបស់នាង
ពួកគាត់រួមទាំងលីដូផងដែលបានប្រាប់ខ្ញុំអំពីមូលហេតុដែលតម្រូវឲ្យលីដូត្រូវបោះបង់ការសិក្សាអស់រយៈពេល៣ឆ្នាំ
និងជីវិតឆ្លងដែនខុសច្បាប់ទៅធ្វើការនៅប្រទេសថៃ។
ខ្ញុំបានសួរអំពីអំពីការត្រឡប់ទៅចូលរៀននៅក្នុងសាលារដ្ឋវិញ ដំបូងឡើយគ្រួសាររបស់នាងយល់ថាមិនអាចទៅរួចនោះទេ។ ប៉ុន្តែនៅពេលនិយាយជាមួយពួកគាត់ម្តងហើយម្តងទៀត ឪពុកម្តាយនិងបងៗរបស់លីដូបានយល់ស្របឲ្យលីដូបានចូលរៀនវិញ តែសម្រាប់លីដូបើទោះជាគេទៅរៀននៅថ្នាក់បំប៉នរាល់ថ្ងៃ និងមានមិត្តកាន់តែច្រើនក៏ដោយនាងនៅតែមានភាពភ័យខ្លាច និងអៀនក្នុងការត្រឡប់មកសាលារៀនវិញដោយសារនាងមានអាយុច្រើន។ ខ្ញុំបានលើកទឹកចិត្ត និងប្រាប់ពីសារៈសំខាន់របស់ការសិក្សាដល់នាង។ មិនប៉ុន្មានថ្ងៃក្រោយមកនាងបានមករកខ្ញុំជាមួយនឹងឯកសណ្ឋានសិស្ស មានកាតាបមកជាមួយ។
នាងតូចនិងម្តាយរបស់នាងបានសុំឲ្យខ្ញុំជូនពួកគាត់ទៅជួបនាយកសាលាដើម្បីសុំចូលរៀន។ នៅពេលនេះនាងបានត្រឡប់មកសាលារៀនវិញហើយ ថ្នាក់ទី១ត្បិតថាមិនសមនឹងអាយុរបស់នាង ប៉ុន្តែនាងបានប្រាប់ខ្ញុំថា នាងសប្បាយរីករាយខ្លាំងណាស់ដែលបានចូលរៀនម្តងទៀត នាងអាចសម្របខ្លួនបានយ៉ាងល្អ មានមិត្តក្នុងថ្នាក់យ៉ាងច្រើន។ ចំណែកគ្រូបង្រៀនក៏បានសរសើរលីដូថាមានភាពក្លាហាន និងឆាប់ចាប់បានមេរៀនទាំងឡាយ។

សម្រាប់លីដូពេលនេះខុសពីពេលមុនទាំងស្រុងរបស់នាង
នាងតូចបានត្រឡប់មកសាលារៀនវិញ និងមករៀនយ៉ាងទៀងទាត់។ នាងមករៀននៅក្នុងថ្នាក់បំប៉ន
និងតែងធ្វើជាជំនួយការរបស់ខ្ញុំ
លើសពីនេះនាងតែងចូលរួមជួយរៀបចំអំណាននៅពេលធ្វើក្នុងភូមិរបស់នាងទៀតផង។
Comments
Post a Comment