អង្គការយុវតារាកម្ពុជា រៀបចំព្រឹត្តិការណ៍ដំាកូនឈើ និងកៀរគរធនធាន ដើម្បីកុមារក្រៅសាលា ក្នុងខេត្តកំពង់ធំ
នៅមិនដល់២ខែទៀតនោះទេ
ព្រឹត្តិការណ៍ដាំកូនឈើ និងកៀរគរធនធាន ដើម្បីកុមារក្រៅសាលា
នឹងត្រូវរៀបចំឡើងដោយអង្គការយុវតារាកម្ពុជា នៅថ្ងៃសៅរ៍ ទី២៥ ខែមិថុនា ឆ្នាំ២០២២
ខាងមុខនេះ ក្រោមប្រធានបទ៖ រួមគ្នាដើម្បីបរិស្ថានបៃតង ស្ថិតក្នុងភូមិជ័យ
ឃុំសាលាវិស័យ ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ។
ព្រឹត្តិការណ៍ដាំកូនឈើនេះ
រៀបចំឡើងក្នុងគោលបំណង ដើម្បីបណ្តុះគំរូភាព នៃការផ្សាភ្ជាប់រវាងវិស័យឯកជន សហគមន៍
និងយុវជន ដើម្បីបរិស្ថានបៃតង និងដើម្បីជួយដល់កុមារក្រៅសាលា នៅសហគមន៍ជនបទ (ចំនួន
៤៩៨ នាក់)។
សាធារណជន អាចចូលរួមព្រឹត្តិការណ៍នេះបាន តាមរយៈការទិញសំបុដតម្លៃ ៥ម៉ឺនរៀល ក្នុងមួយសំបុដ។ ក្នុងនោះ ១ម៉ឺនរៀល នឹងទុកសម្រាប់ទិញសម្ភារៈសិក្សាជូនដល់កុមារក្រៅសាលា។ សប្បុរសជន ក៏អាចចូលរួមបរិច្ចាគជាថវិកា សំលៀកបំពាក់ សៀវភៅ ឬសម្ភារៈផ្សេងៗទៀតបានផងដែរ ។ ការរួមចំណែករបស់លោកអ្នក គឺជាការចូលរួមដ៏សំខាន់ ក្នុងការលើកកម្ពស់ការថែរក្សាបរិស្ថាន និងអាចចូលរួមកែប្រែការអប់រំ និងជាក្តីសង្ឃឹម សម្រាប់កុមារ ដែលងាយនឹងបាត់បង់ឱកាស នៅក្នុងសហគមន៍ជនបទ។

Comments
Post a Comment