“ ចំណេះដឹង ក្ដីស្រលាញ់ និងស្នាមញញឹមកើតចេញពីការឪ្យតម្លៃលើការងារស្ម័គ្រចិត្តរបស់យើងទាំងអស់គ្នា ” ប្អូនស្រី ម៉ន ស្រីតូច ជាអនុប្រធាន ក្លឹបយុវជនសាមគ្គី ឃុំ កំពង់ចាម (ភូមិទន្សោងធ្លាក់) ក្នុងនាមជាអនុប្រធានក្លឹបយុវជនអស់រយៈពេល ៣ឆ្នាំ ប្អូនស្រី ម៉ន ស្រីតូច បាននិងកំពុងរួមចំណែកយ៉ាងសកម្មក្នុងការជួយដល់ការសិក្សារបស់កុមារតូចៗនៅក្នុងសហគមន៍ជនបទរបស់ប្អូនក្នុងខេត្តក្រចេះ។ ប្អូនស្រី ម៉ន ស្រីតូច អាយុ១១ ឆ្នាំ រៀនថ្នាក់ទី៧ សព្វថ្ងៃប្អូនរស់ក្នុងភូមិទន្សោងធ្លាក់ ឃុំកំពង់ចាម ស្រុកសំបូរ ខេត្តក្រចេះ។ ស្រីតូចបានចាប់ផ្តើមចូលរួមជាយុវជនស្ម័គ្រចិត្តជាមួយគ្រូស្ម័គ្រចិត្តយុវតារាកម្ពុជាដែលបានមកបំពេញការងារនៅក្នុងសហគមន៍របស់ប្អូន។ បន្ទាប់មកនាងក៏បានជ្រើសតំាងជាអនុប្រធាន ក្លឹបយុវជនសាមគ្គី ឃុំ កំពង់ចាម (ភូមិទន្សោងធ្លាក់) នៅឆ្នាំ ២០១៦។ ក្នុងតួនាទីជាប្រធានក្លឹប និងដែលមានការចង្អុរបង្ហាញនិងណែនាំពីអ្នកស្ម័គ្រចិត្តយុវតារាកម្ពុជា ប្អូនស្រី ស្រីតូច បានខិតខំប្រឹងប្រែង និងមានឆន្ទៈមុះមុតក្នុងការដឹកនាំសមាជិករបស់ខ្លួនដើម្បីរៀបចំផែនការសកម្មភាពនៅក្នុងសហគមន៍ដើម្បីគៀងគរ និងជួយដល់កុមារតូចៗដែលរៀនខ្សោយ និង បោះបង់ការសិក្សា ពោលគឺប្អូនស...
Posts
Showing posts from June, 2019
- Get link
- X
- Other Apps
អត្ថប្រយោជន៍ដែលអ្នកស្ម័គ្រចិត្តយុវតារាកម្ពុជាទទួលបាន... - ប្រាក់ឧបត្ថម្ភប្រចាំខែចំនួន ១៦០ដុល្លារ - វគ្គបណ្តុះបណ្តាល (មុនសេវាកម្ម វគ្គបណ្តុះបណ្តាលបន្ថែម និងវគ្គបណ្តុះបណ្តាលចុងបញ្ចប់សេវាកម្ម) - ថ្លៃឧបត្ថម្ភក្នុងការធ្វើដំណើរ - ការធានារ៉ាប់រងលើសុខភាព និងគ្រោះថ្នាក់កំឡុងពេលបំពេញការងារ - ឱកាសក្នុងការទទួលបានបទពិសោធន៍ជាក់ស្តែងក្នុងការអនុវត្តគម្រោង - ពង្រឹងភាពជាអ្នកដឺកនាំ ការសរសេររបាយការណ៍ បង្កើនការជឿជាក់លើខ្លួនឯង ការធ្វើការងារជាក្រុម ការទំនាក់ទំនង និងជំនាញក្នុងការដោះស្រាយបញ្ហា - អាហារូបករណ៍ ១០០% សិក្សាភាសាអង់គ្លេសរយៈពេលមួយឆ្នាំក្រោយសេវាកម្មនៅ ACE - សញ្ញាបត្របញ្ជាក់ពីបទពិសោធន៍ការងារ រួមជាមួយអត្ថប្រយោជន៍ផ្សេងៗទៀតក្រោយបញ្ចប់សេវាកម្ម ។
- Get link
- X
- Other Apps
រឿងរ៉ាវនៃការផ្លាស់ប្តូររបស់ក្មេងស្រីម្នាក់ «ខ្ញុំនៅពេលនេះ» សរសេរដោយអ្នកស្ម័គ្រចិត្តយុវតារាក្រុមទី ២៧ ក្នុងខេត្តកំពង់ធំ កញ្ញា អឿ សុទ្ធាសុវឌ្ឍន៍ ប្រុក លីដូ ជាឈ្មោះរបស់ក្មេងស្រីវ័យ១២ឆ្នាំម្នាក់។ នាងមានមាឌតូចល្អិត សម្បុរស្រអែម សម្លេងតូចឆ្មារយ៉ាងពីរោះ និងមានស្នាមញញឹមជានិច្ច។ ខ្ញុំបានជួបនាងដំបូងគឺនៅពេលដែលខ្ញុំកំពុងជិះកង់តាមផ្លូវទៅសាលា នាងបានរត់មករកខ្ញុំនឹងបានហៅខ្ញុំឲ្យឈប់ នាងតូចបានសួរខ្ញុំថា «តើខ្ញុំអាចសុំរៀនជាមួយអ្នកគ្រូផងបានទេ?»។ បន្ទាប់ពីបានចប់ម៉ោងរៀន ខ្ញុំបានសួរនាំព័ត៍មានខ្លះៗពីនាង។ បន្ទាប់ពីបានជួបគ្នាក្នុងថ្នាក់បំប៉នប៉ុន្មានដងល្ងាចមួយខ្ញុំបានទៅជួបក្រុមគ្រួសាររបស់នាង ពួកគាត់រួមទាំងលីដូផងដែលបានប្រាប់ខ្ញុំអំពីមូលហេតុដែលតម្រូវឲ្យលីដូត្រូវបោះបង់ការសិក្សាអស់រយៈពេល៣ឆ្នាំ និងជីវិតឆ្លងដែនខុសច្បាប់ទៅធ្វើការនៅប្រទេសថៃ។ ខ្ញុំបានសួរអំពីអំពីការត្រឡប់ទៅចូលរៀននៅក្នុងសាលារដ្ឋវិញ ដំបូងឡើយគ្រួសាររបស់នាងយល់ថាមិនអាចទៅរួចនោះទេ។ ប៉ុន្តែនៅពេលនិយាយជាមួយពួកគាត់ម្តងហើយម្តងទៀត ឪពុកម្តាយនិងបងៗរបស់លីដូបានយល់ស្របឲ្យលីដូបានចូលរៀនវិញ តែសម្រាប់លីដូបើទោះជាគេទៅរៀននៅថ្នាក់បំប៉នរាល់ថ្ងៃ និងមានមិត្តកាន់តែច្រើនក...
- Get link
- X
- Other Apps
"New Hope For Phan Khea" By Youth Star Volunteer in Kampong Thom, Mr. Chhuang Sochea Sochea met Phan Khea in August 2017. Born in 2005, she had already dropped out of school by the time she was 10. Khea lives with her parents and one young brother in Cheas Village, Preah Domrei Commune, Stoung District, Kampong Thom Province. At age 12 she began to undertake seasonal migration to Thailand for work to support her family. The day Sochea first met Khea, she mentioned that she desired to go back to school, but had many fears which worried her: unable to read properly she was afraid of the teachers and embarrassed in front of her friends. Sochea began with reassurance, taking time to explain the value of studying and pushing her confidence to get back to school. One book really helped and it was called “I Read, I Knew, and I’m Intelligent”; written by Sochea to help the children. The essence of t...
- Get link
- X
- Other Apps
ឳកាសថ្មីនៃក្តីសង្ឃឹម កុមារី ផាន់ ឃា ដោយអ្នកស្ម័គ្រចិត្តយុវតារាក្នុងខេត្តកំពង់ធំ លោក ជួង សុជា សុជា បានជួបជាមួយនឹង កុមារី ផាន ឃា នៅខែ សីហា ឆ្នាំ២០១៧ ។ ឃា កើតក្នុងឆ្នាំ ២០០៥ ហើយនាងកាលពីនាងមានអាយុ១០ឆ្នាំ។ ឃា រស់នៅជាមួយ គ្រួសារនិងប្អូនប្រុសម្នាក់ ដែលឋិតក្នុង ភូមិជះ ឃុំព្រះដំរី ស្រុកស្ទោង ខេត្តកំព ង់ ធំ ។ នៅអាយុ១២ឆ្នាំ នាង បានចំណាកស្រុក ទៅធ្វើការនៅប្រទេសថៃដើម្បីជួយរកថវិកាមកផ្គត់ផ្គង់គ្រួសារ។ ថ្ងៃ ដំបូង ដែល សូជាបាន ជួបនាង នាងបានរៀបរាប់ថា នាងចង់ចូលរៀនវិញ ក៏ប៉ុន្តែនាងព្រួយបារម្ភជា ខ្លាច អានមិនបានល្អ ខ្លាចគ្រូ និងខ្មាសអៀនមិត្តភក្តិរបស់នាងណាស់។ សូជា បានចាប់ផ្តើដោយមានទំនុកចិត្តថានិងប្រឹងប្រែងចំណាយពេលពន្យល់ណែនាំនាងអំពីតម្លៃនៃការសិក្សានិង ធ្វើឲ្យនាងមានទំនុកចិត្ត ក្នុងការចូលរៀនឡើងវិញ ។ សៀវភៅដំបូងដែលសូជាសរសេរដើម្បីឲ្យ ឃា អានមានចំណងជើងថា “ខ្ញុំអាន ខ្ញុំចេះ ខ្ញុំគិត ខ្ញុំមានបញ្ញា” ដែលសៀវភៅនោះនិយាយអំពីតម្លៃនៃការអាន ថែមទាំងការកសាងបុគ្គលិកលក្ខណៈល្អនិងឈ្លាសវៃ។ សូជាក៏បាន ពឹងប្អូនស្រី ផាន ផាន់ណា ជាសមាជិកក្លិបម្នាក់ដែលនៅផ្ទះក្បែរ របស់ ឃា ឲ្យជួយនាងក្នុងការអានសៀវភៅនោះ។ មិនដល់ ព...
- Get link
- X
- Other Apps
“ខ្ញុំនឹងមិនអោយក្លឹបរបស់ខ្ញុំដួលជាដាច់ខាត បើទោះបីជាខ្ញុំត្រូវធ្វើការងារនេះតែបងប្អូនរបស់ខ្ញុំ” ប្អូនស្រី សឿន ម៉ោរ៉ា ប្រធានក្លឹបយុវជនសាគមគ្គីឃុំកំពង់ចាមស្ថិតក្នុងភូមិកោះផ្តៅ ស្ថិតក្នុងវ័យ ១៧ឆ្នាំ ប្អូនស្រី សឿន ម៉ោរ៉ា គឺជាសិស្សថ្នាក់ទី ១១ និងជាប្រធានក្លឹបយុវជនសាគមគ្គីឃុំកំពង់ចាមស្ថិតក្នុងភូមិកោះផ្តៅ ឃុំកំពង់ចាម ស្រុកសំបូរ ខេត្តក្រចេះ។ មុនដំបូងនៃការចាប់ផ្តើមការងារស្ម័គ្រចិត្តរបស់នាង គឺដោយសារវត្តមាននៃស័្មគ្រចិត្តយុវតារាពីររូប គឺលោក អុំា ល័ក្ខ និងកញ្ញា លាស់ ចំរើន ដែលបានមកបំពេញការងារនៅក្នុងឃុំរបស់នាង។ ដោយកាលនោះអ្នកស្ម័គ្រចិត្តយុវតារាបានចាប់ផ្តើមបង្កើតការគៀងគរធនធាននៅក្នុងសហគមន៍សំដៅលើកកម្ពស់ការអប់រំរបស់កុមារនៅទីនោះ។ អ្នកស្ម័គ្រចិត្តយុវតារាបានបង្កើតឲ្យមានថ្នាក់បំប៉នភាសាអង់គ្លេសនៅក្នុងសហគមន៍ ពេលនោះហើយដែលប្អូនស្រី ម៉ោរ៉ាបានចូលរៀនក្នុងថ្នាក់បំប៉ននោះ។ មិនយូរប៉ុន្មាន ដោយហេតុតែស្រលាញ់និងឲ្យតម្លៃលើការងារស្ម័គ្រចិត្ត ក៏ដូចជាចង់ចូលរួមចំណែកជួយដល់ការសិក្សារបស់កុមារតូចៗនៅក្នុងសហគមន៍របស់ខ្លួន ម៉ោរ៉ាបានសម្រេចចិត្តស្នើសុំគ្រូស្ម័គ្រចិត្តយុតារាដើម្បីចូលរួមក្នុងក្លឹបយុវជននៅខែកញ្ញា ឆ្នាំ២០១៨។ ដោយមើលឃើញពីស...